លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា MoU ជាមួយសាកលវិទ្យាល័យ Sekolah Tinggi Agama Islam Negeri Teungku Dirundeng Meulaboh ប្រទេសឥណ្ឌូនេស៊ី
ចែករំលែក ៖
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា MoU ជាមួយសាកលវិទ្យាល័យ Sekolah Tinggi Agama Islam Negeri Teungku Dirundeng Meulaboh ប្រទេសឥណ្ឌូនេស៊ី ដើម្បីសហការគ្នាលើវិស័យអប់រំ ការស្រាវជ្រាវ អភិវឌ្ឍន៍ធនធានមនុស្ស និងការផ្តល់អាហាររូបករណ៍ដល់សិស្សានុស្សខ្មែរឥស្លាមជាដើម ស្ថិតនៅទីស្នាក់ការ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រាជធានីភ្នំពេញ។